Let's Talk

អប់រំ

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 03/12/2025

អត្ថបទដោយ៖ Apsara FM97
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ជំនាញអាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ រដ្ឋបាលពាណិជ្ជកម្ម (MBA), រដ្ឋបាលសាធារណៈ ធនធាន និងបរិស្ថាន, អេឡិចត្រូនិច និងព័ត៌មាន (វិស្វកម្មកម្មវិធី), ការងារសង្គម, រូបវិទ្យា, គណិតវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម, វិស្វកម្មមេកានិច, បរិស្ថានវិទ្យា Comparative Education។

ជំនាញសម្រាប់ថ្នាក់បណ្ឌិត ៖ គណិតវិទ្យាមូលដ្ឋាន, គណិតវិទ្យាអនុវត្ត, ការស្រាវជ្រាវប្រតិបត្តិការ និង វិទ្យាសាស្ត្រអ៊ីនធឺណិត, រូបវិទ្យា, គីមីវិទ្យា និង Comparative Education។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://ehsaskafaalat.com/zhejiang-normal-university-csc-scholarship។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦៕

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)