ពត៌មាន
ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៦ក្រោមប្រធានបទ៖ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្តល់ឈាមសង្គ្រោះជីវិត»
ចុះផ្សាយនៅថ្ងៃ៖ 12/06/2026
•
នាព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តម សុះមុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុង ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ៖ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ផ្តល់ឈាមសង្គ្រោះជីវិត» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិកប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ស.ស.យ.ក. គណៈគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាម យុវជន សិស្ស និស្សិត និងសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមយ៉ាងច្រើនកុះករ។

















