ពត៌មាន

អាហារូបករណ៍ ៦០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំសិក្សា ២០២៦-២០២៧

ចុះផ្សាយនៅថ្ងៃ៖​​ 29/09/2026 ~ 8 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
អាហារូបករណ៍ ៦០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំសិក្សា ២០២៦-២០២៧

១. ចំនួនអាហារូបករណ៍ និងមុខជំនាញអាហារូបករណ៍ទាំង ៦០ កន្លែង ត្រូវចែកចេញជា ៤ មុខជំនាញដូចខាងក្រោម៖
សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល៖ ១៥ កន្លែង
បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)៖ ១៥ កន្លែង
វិទ្យាសាស្ត្រកុំព្យូទ័រ៖ ១៥ កន្លែង
ការគ្រប់គ្រងផែនការទីក្រុងឆ្លាតវៃ៖ ១៥ កន្លែង

២. លក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជនដែលមានសញ្ជាតិខ្មែរ។
បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ ២០២៦។
ជាសិស្សនៃវិទ្យាល័យគោលដៅក្រោមគម្រោង SE4HC ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យលើមុខវិជ្ជា “មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល” និង “គណិតវិទ្យាអនុវត្ត”។
មិនទាន់ទទួលបានអាហារូបករណ៍ណាមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬអាហារូបករណ៍ផ្សេងទៀត ក្នុងអំឡុងពេលដាក់ពាក្យ។
ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។

៣. ការដាក់ពាក្យ និងកាលបរិច្ឆេទសំខាន់ៗបេក្ខជនត្រូវបំពេញពាក្យសុំ និងបញ្ជូនឯកសារតាមប្រព័ន្ធអនឡាញ https://forms.gle/bpQ1b4Y7VSzp5u6Y6 ឬស្កែន QR Code។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ (វេលាម៉ោង ៥:០០ នាទីរសៀល)។
ការពិនិត្យឈ្មោះប្រឡង៖ ថ្ងៃទី ១៤ និង ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឬតាមគេហទំព័រ https://fde.num.edu.kh។
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
វិញ្ញាសាប្រឡង៖ ភាសាអង់គ្លេស (៤៥ នាទី), គណិតវិទ្យាអនុវត្តជាភាសាអង់គ្លេស (៤៥ នាទី) និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលជាភាសាអង់គ្លេស (៤៥ នាទី)។
ការប្រកាសលទ្ធផល៖ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៦។
រយ:ពេលដាក់ពាក្យចូលរៀន៖ ថ្ងៃទី ២១ រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៦។
កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៦។


សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមទូរស័ព្ទលេខ 010 244 349។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)