ពត៌មាន
ក្រសួងត្រូវការជ្រើសរើសអ្នកឯកទេសអប់រំល្អសម្រាប់ឆ្នាំ២០២៦ ចំនួន ៥៥ នាក់ លើឯកទេសចំនួន៥
ចុះផ្សាយនៅថ្ងៃ៖ 29/09/2026 ~ 5 ម៉ោងមុន
•
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់បុគ្គលិកអប់រំទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងត្រូវការជ្រើសរើសអ្នកឯកទេសអប់រំល្អសម្រាប់ឆ្នាំ២០២៦ ចំនួន ៥៥ នាក់ លើឯកទេសចំនួន៥ ដែលមានដូចខាងក្រោម៖
១. ឯកទេសគោលនយោបាយ និងផែនការអប់រំ ចំនួន ១០ នាក់
២. ឯកទេសអភិវឌ្ឍន៍កម្មវិធីសិក្សា ចំនួន ១០ នាក់
៣. ឯកទេសវាយតម្លៃលទ្ធផលសិក្សា ចំនួន ១០ នាក់
៤. ឯកទេសគរុកោសល្យ និងវិធីសាស្ត្របង្រៀន ចំនួន ១៥ នាក់
៥. ឯកទេសគ្រប់គ្រងរដ្ឋបាលអប់រំចំនួន ១០ នាក់
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនដែលមានសិទ្ធិដាក់ពាក្យត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរ។
- ជាបុគ្គលិកអប់រំថ្នាក់កណ្តាល (លើកលែងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សា) បុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឬការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
- ជាបុគ្គលិកអប់រំដែលត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។
- មានបទពិសោធការងារពាក់ព័ន្ធនឹងឯកទេសដែលជ្រើសរើស។
- បានបោះពុម្ពស្នាដៃស្រាវជ្រាវពាក់ព័ន្ធនឹងឯកទេសដែលជ្រើសរើសដាក់ពាក្យ (ត្រូវបានលើកទឹកចិត្ត)។
កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
- កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។
- ទីកន្លែងទទួលពាក្យ៖ ការិយាល័យកិច្ចការទូទៅ នៃនាយកដ្ឋានបុគ្គលិក ក្រសួងអប់រំ យុវជន និងកីឡា។
- ឯកសារភ្ជាប់៖ លិខិតស្នើសុំជ្រើសរើស (បញ្ជាក់ឯកទេសឲ្យបានច្បាស់លាស់), ប្រវត្តិរូបសង្ខេប, ច្បាប់ចម្លងសញ្ញាបត្រ (មានការបញ្ជាក់នីត្យានុកូលកម្ម), ឯកសារបញ្ជាក់ពីស្នាដៃការងារ និងឧបសម្ព័ន្ធវាយតម្លៃការពិតប្រាកដ។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 796 190 / 016 928 691 / 092 748 507 ឬចូលទៅកាន់គេហទំព័រ www.moeys.gov.kh។










