ពត៌មាន
អ្នករត់ចម្ងាយឆ្ងាយមកពី ៥២ប្រទេសចូលរួមព្រឹត្តិការណ៍រត់ Ultra Trail Angkor លើកទី៩ លើទឹកដីអង្គរដ៏បវរ
ចុះផ្សាយនៅថ្ងៃ៖ 26/01/2026
•អត្ថបទដោយ៖ You Sokneang

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor (UTA) លើកទី៩ បានប្រព្រឹត្តទៅជាផ្លូវការហើយ នៅវេលាម៉ោង ៤ទៀបភ្លឺព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណរមណីយដ្ឋានអង្គរ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១,៧៤០នាក់មកពី ៥២ប្រទេស។














