ពត៌មាន

ប្រាសាទប្រែរូប កំពុងទាក់ចិត្តភ្ញៀវទេសចរជាច្រើន ឱ្យធ្វើដំណើរទៅទស្សនា

ចុះផ្សាយនៅថ្ងៃ៖​​ 28/01/2026

អត្ថបទដោយ៖ You Sokneang
ប្រាសាទប្រែរូប កំពុងទាក់ចិត្តភ្ញៀវទេសចរជាច្រើន ឱ្យធ្វើដំណើរទៅទស្សនា

ស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ប៉ែកខាងកើតស្រះស្រង់ ប្រាសាទប្រែរូប កំពុងទាក់ចិត្តភ្ញៀវទេសចរជាច្រើន ឱ្យធ្វើដំណើរទៅទស្សនា ពិសេសនៅជាន់ខាងលើ ដែលមានប្រាសាទឥដ្ឋ៥ និងប្រាសាទកណ្តាលដ៏ធំស្កឹមស្កៃ និងមានពណ៌មាស នៅពេលប៉ះចាំងនឹងពន្លឺព្រះអាទិត្យម្តងៗ។

ប្រាសាទនេះ សង់លើខឿន៣ជាន់ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវម៌្មទី២ នាសតវត្សទី១០ ឧទ្ទិសថ្វាយព្រហ្មសាសនា។ ដ្បិតថា ជាប្រាសាទឥដ្ឋ ប៉ុន្តែសំណង់តូចៗមួយចំនួនទៀត ក៏មានប្រើប្រាស់ថ្មភក់ផងដែរ ដូចជា ខឿន សសរពេជ្រ ស៊ុមទ្វារ ផ្តែរ និងកំពែង ជាដើម៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)