ពត៌មាន
តាមរយៈប្រព័ន្ធគាំពារសង្គម សិស្សប្រមាណ៣០ម៉ឺននាក់ បាននិងកំពុងទទួលបានការផ្ដល់អាហារពេលព្រឹក
ចុះផ្សាយនៅថ្ងៃ៖ 29/01/2026
•
គិតត្រឹមដើមឆ្នាំ ២០២៦នេះកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង។ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀតកំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

កម្មវិធីនេះកំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។











