ពត៌មាន
សាលាចំនួន២ ស្ថិតក្នុងតំបន់ទឹកលិចកំពុងរងហានិភ័យ, គណៈគ្រប់គ្រងសាលា ស្នើសប្បុរសជនជួយសង្គ្រោះអគារសិក្សា
ចុះផ្សាយនៅថ្ងៃ៖ 04/02/2026
•អត្ថបទដោយ៖ You Sokneang

គណៈគ្រប់គ្រងសាលា នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើសុំសប្បុរសធម៌ជួយឧបត្ថម្ភថវិកា ឬសម្ភារៈ ដើម្បីប្តូរសសរសាលារៀនពីឈើ ទៅជាសរសរបេតុង (ទំហំ 20cm x 20cm កម្ពស់ ៥.៥ម៉ែត្រ) និងចាក់ក្រវាត់បេតុង សម្រាប់សាលាបឋមសិក្សាពាមខ្នង និងអនុវិទ្យាល័យផ្លូវទូក។











