ពត៌មាន

យុវជនកម្ពុជា៣រូប​ នឹងតំណាងឱ្យយុវជនអាស៊ី-ប៉ាស៊ីហ្វិក ត្រៀមខ្លួនចូលរួម ប្រកួតកម្មវិធីជជែកដេញដោលមតិលំដាប់ពិភពលោក

ចុះផ្សាយនៅថ្ងៃ៖​​ 22/06/2026

អត្ថបទដោយ៖ You Sokneang
យុវជនកម្ពុជា៣រូប​ នឹងតំណាងឱ្យយុវជនអាស៊ី-ប៉ាស៊ីហ្វិក ត្រៀមខ្លួនចូលរួម ប្រកួតកម្មវិធីជជែកដេញដោលមតិលំដាប់ពិភពលោក

យុវជនឆ្នើមកម្ពុជារួមមាន កញ្ញា ស្លេះ រីយ៉ាន កញ្ញា អ៊ុង ខេមរា បរមីច័ន្ទ និងលោក ស៊ាង ធានសឹង ដណ្តើមបានពានរង្វាន់ជើងឯកក្នុងការប្រកួតជជែកដេញដោលមតិថ្នាក់តំបន់ “JCI ASPAC Niigata 2026 Debating Champion” នៅប្រទេសជប៉ុន។ ក្រោយទទួលបានជ័យលាភីគួរជាទីមោទននេះ យុវជនទាំង ៣ រូប នឹងធ្វើជាតំណាងឱ្យយុវជនទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបន្តទៅប្រកួតប្រជែងក្នុងកម្មវិធី​លំដាប់ពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។

សូមសាធារណជនចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តដល់យុវជនឆ្នើមរបស់យើង ក្នុងការបន្តដណ្ដើមជ័យជម្នះ និងនាំយកមោទនភាពដ៏ធំធេងនេះជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ!

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)