ពត៌មាន

ដំណឹងល្អសម្រាប់យុវជន! រាជរដ្ឋាភិបាលគ្រោងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី បន្ថែមទៀតក្នុងឆ្នាំ២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 25/06/2026 ~ 6 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
ដំណឹងល្អសម្រាប់យុវជន! រាជរដ្ឋាភិបាលគ្រោងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មី បន្ថែមទៀតក្នុងឆ្នាំ២០២៦

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសថា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចសន្យាការងារបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦ នេះ ដែលនេះគឺជាឱកាសមាសសម្រាប់យុវជន និងសាធារណជនទូទៅក្នុងការក្លាយខ្លួនជាមន្ត្រីរាជការ។ ការប្រឡងនាពេលខាងមុខនេះ នឹងផ្តោតលើការបំពេញបន្ថែមក្នុងស្ថាប័នសំខាន់ៗជាច្រើន រួមមានក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានជាតិស្ថិតិ ក៏ដូចជាការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមថា៖ “មន្ត្រីដែលត្រូវជ្រើសរើសនាពេលខាងមុខនេះ មានទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ទាំងនេះគឺជាឱកាសសម្រាប់ក្លាយខ្លួនជាមន្ត្រីរាជការ។”

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)